សង្គម៖ ស្ត្រីដែលត្រូវគ្រូពេទ្យកាត់ពោះវៀនច្រលំថាជាទងសុកបានទទួលមរណភាពហើយនេះបើយោងតាមលោក សែម សីហា នៅស្រុកជុំគិរីដោយលោកបានរៀបរាប់ថា៖ “សេចក្ដីជូនដំណឹង ប្អូនស្រីដែល យកសពកូនក្នុងផ្ទៃអាយុ ០៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្រ្កង ធ្វើការធ្វេសប្រហេសបណ្តាលឱ្យដាច់ពោះវៀននោះ គាត់បានទទួលមរណៈភាពហើយកាលពីវេលាម៉ោង ០២:១០នាទី រំលងអាធ្រាត្រយប់មិញថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ នៅមន្ទីពេទ្យកាល់ម៉ែត ដោយក្រុមគ្រូពេទ្យនៅមន្ទីពេទ្យកាល់ម៉ែត ក៏ដូចជា ក្រុមគ្រូពេទ្យនៅប្រទេសថៃបានព្យាយាមអស់ពីសមត្ថភាពហើយ។ សពប្អូនស្រីយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត”។
ដំណឹងដ៏គួរឱ្យសោកសៅនេះត្រូវបានអ្នកនិយមលេងបណ្តាញសង្គមអាណិតដល់ជនរងគ្រោះជាខ្លាំងដ្បិតកាលនៅរស់នាងបានប្រាប់ថានាងមិនទាន់ចង់ស្លា ប់ទេ និងទទូចអង្វរសុំឱ្យគ្រូពេទ្យជួយស្រោចស្រង់ជីវិតនាងដើម្បីបាននៅក្បែរគ្រួសារ។ ប៉ុន្តែពេលនេះគ្រប់យ៉ាងត្រូវអស់បុណ្យក្រោមស្នាដៃគ្រូពេទ្យផ្នែកសម្ពពដើមអម្ពិលដែលគ្មានវិជ្ជាជីវត្រឹមត្រូវបណ្តាលឱ្យបាត់បង់ជីវិតទាំងវ័យក្មេង៕