×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សហព័ន្ធកីឡាហុកគីកម្ពុជា សង្ឃឹមខ្ពស់ប្រជែងមេដាយ និងត្រៀមខ្លួនរួចរាល់សម្រាប់ស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣

សហព័ន្ធកីឡាហុកគីកម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះបានប្រកាសពីការត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣នេះ ខណៈកីឡាមានប្រភពមកពីតំបន់អឺរ៉ុបមួយនេះ ត្រូវស្វែងរកមេដាយមាសឱ្យបានយ៉ាងតិច១ ឬ២គ្រឿង។

លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡា ហុកគី ថាសហព័ន្ធរបស់លោកបានត្រៀមខ្លួនរួចរាល់១០០% មានទាំងស្មារតី, បច្ចេកទេស និង កម្លាំង ដើម្បីត្រៀមប្រជែងមេដាយសម្រាប់ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

រហូតមកដល់ពេលនេះ សហព័ន្ធមិនមានអ្វីនៅខ្វះខាតទៀតទេ គឺរង់ចាំតែពេលវេលាមកដល់ ដើម្បីចូលរួមប្រកួតប្រជែងយកមេដាយតែប៉ុណ្ណោះ។ បន្ថែមពីនោះអ្វីដែលបានធ្វើគឺ កីឡាករ-កីឡាការិនីកម្ពុជា បានបង្កើនការហ្វឹកហាត់ទ្វេដងជាច្រើនខែមកហើយ ដើម្បីត្រៀមសម្រេចគោលដៅយកមេដាយមាសជូនប្រទេសជាតិ។

លោកបានលើកឡើងបែបនេះថា៖ “មកដល់ពេលនេះយើងកាន់តែកៀកថ្ងៃប្រកួតស៊ីហ្គេមទៅហើយ ដូច្នេះបើនិយាយពីបច្ចេកទេសដែលត្រូវបន្ថែមយើងមិនមានអ្វីជាបញ្ហាទៀតទេ។ យើងរង់ចាំតែថ្ងៃប្រកួតមកដល់ប៉ុណ្ណោះ។ យើងនឹងសម្រេចឱ្យបាននូវមេដាយមាស១ ឬក៏២គ្រឿងទៅតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានកំណត់ពិសេស CAMSOC បានដាក់ឱ្យ ហើយយើងក៏សម្គាល់ឃើញថា សមត្ថភាពកីឡាករ-កីឡាការិនីរបស់យើង មានភាពពេញពេញលេញរួចរាល់ទាំងស្រុងអស់ហើយដែរ”។

កម្ពុជាត្រៀមលេង៤វិញ្ញាសាមានបុរស-នារី ក្នុងសាល និង ហុកគី លើក្ដារ។ បើតាមការមើលឃើញរបស់អគ្គលេខាដដែលថា ក្នុងចំណោម៤វិញ្ញាសានេះ កម្ពុជាមានសមត្ថភាពខ្លាំងទាំងអស់គ្រាន់តែមិនទាន់ច្បាស់ថា នឹងអាចបានមេដាយមាសលើប្រភេទវិញ្ញាសាណាមួយ ប៉ុន្តែលោកសង្ឃឹមខ្ពស់ថា នឹងបានមេដាយជាក់ជាមិនខាន។

រំលឹកដែរថា ហុកគី ជាប្រភេទកីឡាអូឡាំពិក ហើយត្រូវបានក្លាយជាកីឡាមួយប្រភេទមានការនិយមលេងពាសពេញពិភពលោក ដោយមានជាច្រើនវិញ្ញាសា ដូចជា៖ហុកគីលើក្តា , លើកម្រាល , លើទីវាល លើទឹកកកជាដើម។ សម្រាប់កម្ពុជាកីឡាមួយប្រភេទនេះ ក៏ជាទីពេញនិយមរបស់សិស្សានុសិស្សនៅតាមសាលាឯកជន ក្រៅពីអត្តពលិកជម្រើសជាតិផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង