×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខែ្សប្រយុទ្ធ Romelu Lukaku នឹងចេញពី Inter Milan ត្រលប់ទៅ Chelsea វិញ

មានការរាយការណ៍ថា ខែ្សប្រយុទ្ធ Romelu Lukaku នឹងចាកចេញទៅលេងអោយ Chelsea វិញ នៅរដូវកាលក្រោយ។

កិច្ចសន្យាខ្ចីជើងរវាង Inter Milan និង Chelsea ទាក់ទិននឹង Lukaku នឹងបញ្ចប់នៅថ្ងៃ ៣០ មិថុនាខាងមុខ ដោយកីឡាករបែលហ្ស៊ិក មានបញ្ហារបួសច្រើនដែលធ្វើឱ្យរូបគេ មិនអាចទម្រង់លេងកម្រិតកំពូលបាន ដូចកាលពីមុន។

Lukaku បានបង្ហាញទម្រង់លេងយ៉ាងល្អពេលលេងឱ្យ Inter Milan កាលពីឆ្នាំ ២០១៩-២០២១។ រូបគេចូល ៤៧ គ្រាប់ក្នុងចំណោម ៧២ ប្រកួត។ ទម្រង់ល្អនេះ ធ្វើឱ្យ Chelsea ចាប់អារម្មណ៍ ហើយផ្ទេរ Lukaku ពី Inter Milan ក្នុងតម្លៃជាង ១០០ លានផោន កាលពីទីផ្សាររដូវក្ដៅឆ្នាំ ២០២១។

ពេលទៅលេងនៅ Chelsea នោះ Lukaku ធ្លាក់ទម្រង់លេង ហើយស៊ុតបានតែ ៨ គ្រាប់ក្នុងចំណោម ២៦ ប្រកួត។ កាលពីចុងខែមិថុនា ២០២២ បានត្រលប់មកចូលរួម Inter ក្នុងនាមជាកីឡាករខ្ចីជើង។

ទោះជាយ៉ាងណា Romelu Lukaku ហាក់មានការលំបាកក្នុងការស្វែងរកទម្រង់លេងកំពូលរបស់ខ្លួន ដោយមួយផ្នែកធំគឺដោយសារបញ្ហារបួស។ Lukaku លេងបានតែ ១៤ ប្រកួត ហើយស៊ុតចូលបាន ៣ គ្រាប់ ប៉ុណ្ណោះក្នុងរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង