លោក ប៉ាន សុធា គឺជាគណៈកម្មការផ្ដល់ពិន្ទុម្នាក់នៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ថ្មីសន្លាង “The Table for Two Cambodia” ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ចាប់ពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៨យប់តទៅ។ តើលោក ប៉ាន សុធា មានបទពិសោធលើវិស័យម្ហូបអាហារនេះយូរប៉ុណ្ណា និងធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលនៅប្រទេសណាខ្លះ មុននឹងចូលរួមក្នុងកម្មវិធីនេះ?
លោក ប៉ាន សុធា គឺជាកំពូលចុងភៅម្នាក់ ដែលត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ដោយលោកធ្លាប់ទទួលការបណ្ដុះបណ្ដាលជំនាញម្ហូបអាហារនៅឯទឹកដីសហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រទទួលស្គាល់ពីរដ្ឋាភិបាលអាមេរិក កាលពីឆ្នាំ២០១៧ ថែមទៀតផង។ វាគឺជាសមិទ្ធផលដ៏ធំរបស់គាត់ បន្ទាប់ពីត្រូវបានក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រគល់វិញ្ញាបនបត្រស្ដីពីកម្មវិធីសុវត្ថិភាពចំណីអាហារ។
លោក ប៉ាន សុធា បច្ចុប្បន្នគឺជាមេចុងភៅ និងជាប្រធានគ្រប់គ្រងភោជនីយដ្ឋានដ៏ល្បីមួយកន្លែងក្នុងរាជធានីភ្នំពេញ។ នេះសបញ្ជាក់ឱ្យឃើញថា ការផ្ដល់ពិន្ទុសម្រាប់បេក្ខជនដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធី “The Table for Two Cambodia” នឹងត្រូវបានធ្វើឡើងប្រកបដោយភាពសុក្រឹត និងម៉ត់ចត់បំផុត ដើម្បីសម្រិតសម្រាំងយកអ្នកខ្លាំងទៅប្រកួតគ្នាប្រចាំខែ និងប្រចាំរដូវកាល។
ដូច្នេះ កុំភ្លេចរង់ចាំទស្សនាកម្មវិធីប្រកួតធ្វើម្ហូប “The Table For Two Cambodia” ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨យប់តទៅ៕