×

មនុស្សធំខ្លះមិនទាន់ចេះតែងខ្លួនផងតែនាងតូច ម៉ានីកា ឯណេះវិញផាត់មុខខ្លួនឯងគ្មានឆ្គងអីបន្តិច

ភ្នំពេញ៖ ម៉ានីកា ដែលជាតារាសម្តែងវ័យក្មេងមួយរូបតែងសម្តែងជាតួអង្គកម្សត់ៗបានធ្វើឱ្យគ្រប់គ្នាលាន់មាត់សរសើរមិនស្ទើរក្រោយក្មេងតូចរូបនេះមិនត្រឹមតែមានទេពកោសល្យសិល្បៈពេញខ្លួនប៉ុណ្ណោះទេ ប៉ុន្តែរូបនាងថែមទាំងចេះផាត់មុខខ្លួនឯងដែលធ្វើឱ្យមនុស្សធំល្មមៗសុំខ្មាស ដោយសារ ម៉ាកានី កាន់ជក់គូសវាសពេញមុខឡើងទំនង និងទទួលបានសមិទ្ធផលគួរឱ្យសរសើរ។

គួរបញ្ជាក់ដែរថា ទោះវ័យនៅក្មេងក៏ពិតមែនប៉ុន្តែ ម៉ានីកា បានឆក់ឱកាសក្នុងការសម្តែងភាពយន្តបានយ៉ាងច្រើនដែលសុទ្ធតែទទួលបានការគាំទ្រ រហូតមកទល់ពេលនេះក្មេងតូចរូបនេះកាន់តែទទួលបានការគាំទ្រខ្លាំងឡើងជាលំដាប់ផងដែរ។ ចង់ដឹងថា ម៉ានីកា ផាត់មុខខ្លួនឯងទំនងប៉ុណ្ណាតោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង