×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូArsenalចាត់ទុកការចាញ់Sporting នៅ UEL គឺជាការខកបំណងយ៉ាងខ្លាំង

Arsenal បានបញ្ចប់ភារកិច្ចនៅក្នុងក្របខណ្ឌ UEFA Europa League ក្រោយចាញ់ Sporting Lisbon នៅក្នុងជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ ដោយសារការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដីដោយលទ្ធផល ៥-៣ ក្រោយលទ្ធផលស្មើគ្នា ១-១ ក្នុង១២០នាទី។

ក្នុងការប្រកួតនៅកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំ Arsenal បាននាំមុខតាមរយៈការទាត់បញ្ចូលទីរបស់ Granit Xhaka នៅក្នុងនាទីទី១៩ ប៉ុន្តែក្រុមភ្ញៀវ Sporting បានវាយបកបាន១គ្រាប់មកវិញពី Pereira Goncalves នៅនាទីទី៦២។ ដោយសារជើងទីមួយ ក្រុមទាំងពីរ បញ្ចប់ទៅដោយលទ្ធផល ២-២ ដូច្នេះត្រូវបន្ថែម ១៥នាទីពីរដង ដែលក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់បានឡើយ។

នៅទីបំផុត ការទាត់បាល់ប៉េណាល់ទី លើកទី៤ របស់ Gabriel Martinelli ត្រូវបានជួយសង្គ្រោះដោយអ្នកចាំទី Adan ខណៈ Sporting ទាត់បញ្ចូលទីបានសម្រេចទាំង ៥គ្រាប់។

ក្រោយធ្លាក់ចេញពី Europa Leage អ្នកចាត់ការទូទៅ Mikel Arteta បានចាត់ទុកការបរាជ័យក្រោមថ្វីជើងរបស់ Sporting Liston ថាជាការខកបំណងយ៉ាងខ្លាំងសម្រាប់ Arsenal ដែលពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតទាំងពីរជើង។ ប៉ុន្តែពួកគេនឹងផ្ដោតលើការប្រកួតបន្ទាប់ជាមួយ Crystal Palace នៅក្របខណ្ឌ Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង