×

ធ្លាប់ត្រូវគេមើលងាយរូបសម្រស់ តែតារាភេទទី៣ Maeya Sunsun នៅតែអាចដណ្តើមបានមកុដពី Miss Fabulous Thailand 2023

ថៃ៖ ធ្លាប់តែត្រូវគេមើលងាយរឿងសម្រស់តែពេលនេះតារាភេទទី៣ Maeya Sunsun បានធ្វើឱ្យគ្រប់គ្នាដែលធ្លាប់មើលងាយទាំងប៉ុន្មានរកពាក្យរិះគន់បន្តក៏មិនសម ក្រោយកាលពីពេលថ្មីៗនេះ Maya ដើម្បីបានមកុដ ”Miss Fabulous Thailand 2023” គ្រងមកុដយ៉ាងស្រស់ស្អាត។

កន្លងមក Maeya ធ្លាប់ចូលរួមប្រកួតមិនក្រោម ៦០ឆាកឡើយថែមទាំងទទួលបានពានរង្វាន់ជាហូរហែ ប៉ុន្តែភាគច្រើននាងទទួលបានពានរង្វាន់ប្រសប់កំប្លែង ដែលការចូលរួមប្រកួតជាលើកដំបូងគឺចាប់តាំងពីនាងមានអាយុ ១៤ឆ្នាំម្ល៉េះ។

គួរបញ្ជាក់ដែរថា ទោះបីជាមានពាក្យសម្តីមិនសមរម្យរិះគន់ពីរូបសម្រស់យ៉ាងណាក៏ដោយ ក៏ Maeya នៅតែខំប្រឹងអភិវឌ្ឍខ្លួនមិនចាញ់ក្រោមឥទ្ធិពលនៃពាក្យតិះដៀលឡើយ។

ពេលនេះនាងអាចឈានដល់ចំណុចប្រសើរជាងមុនបានមួយជំហានទៀតហើយ ដែលធ្វើឱ្យមហាជននាំគ្នាកោតសរសើរពីការព្យាយាមអត់ធ្មត់របស់នាងរហូតទទួលបានសមិទ្ធផលដូចពេលនេះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង