×

កម្ពុជាបានត្រៀមច្រកចូលពិសេសនៅព្រលានយន្តហោះសម្រាប់ប្រតិភូកីឡាដែលចូលរួមស៊ីហ្គេម

ប្រតិភូកីឡាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ខាងមុខនេះ នឹងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ខណៈកម្ពុជាបានត្រៀមច្រកចូលពិសេស ដែលមានទាំងបន្ទប់ VIP នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្រាប់ប្រតិភូកីឡានៃបណ្ដាប្រទេសនានា ដែលនឹងអញ្ជើញមកដល់សម្រាប់ព្រឹត្តិការណ៍ដែលនឹងចាប់ផ្ដើមនៅខែឧសភាខាងមុខ។

យោងតាមរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបង្ហាញថា បុគ្គលិកនៅព្រលានយន្តហោះ នឹងរង់ចាំជួយសម្រួលដល់អ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ ទាំងអំឡុងពេលមកដល់ និងពេលចាកចេញផងដែរ។

គណៈកម្មការសន្តិសុខ បានត្រៀមកម្លាំងសម្រាប់ការអញ្ជើញមកដល់របស់ឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ ប្រតិភូកីឡា គណៈកម្មការនៃការប្រកួត និងអត្តពលិក ព្រមទាំងអ្នកគាំទ្រនិងទេសចរ អំឡុងពេលព្រឹត្តិការណ៍ ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង