×

ម្ចាស់ភោជនីយដ្ឋានខ្មែរ ៥រូបនៅសហរដ្ឋអាមេរិកចូលរួមបង្ហាញមុខម្ហូបខ្មែរក្នុងកម្មវិធី Long Beach Cambodia Restaurant Week

អាមេរិក៖ ម្ចាស់ភោជនីយដ្ឋានខ្មែរនៅរដ្ឋឡុងប៊ិក សហរដ្ឋអាមេរិក ៥រូបនឹងចូលខ្លួនបង្ហាញមុខម្ហូបល្បីៗរបស់ខ្មែរមួយចំនួននៅក្នុងកម្មវិធី Long Beach Cambodia Restaurant Week សប្តាហ៍នេះដែលមុខម្ហូបទាំងនោះសុទ្ធសឹងតែទទួលបានការពេញនិយមជាខ្លាំង។

យ៉ាងណាមិញ មុខម្ហូបជាច្រើននឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Long Beach Cambodia Restaurant Week ដែលមានផ្សាយពីរដ្ឋឡុងប៊ិកក្នុងសប្តាហ៍នេះចាប់ពីថ្ងៃទី១៩-២៦ ខែមីនា វេលាម៉ោង ១១-៣រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) ដែលនឹងធ្វើឡើងនៅ Long Beach City College (LAC Campus) អំឡុងពេលអាហារថ្ងៃត្រង់ដែលអ្នករស់នៅក្នុងសហគមន៍អាចទៅភ្លក់រសជាតិអាហារនៅទីនោះផងដែរ។

កម្មវិធីនេះ ក៏នឹងត្រូវបើកឱ្យបងប្អូនខ្មែររស់នៅទីនោះអាចចូលរួមភ្លក់ផងដែរ។ តោះចង់ដឹងមុខម្ហូបដែលម្ចាស់ភោជនីយដ្ឋានខ្មែរនៅទីនោះនឹងលើកឡើងមកបង្ហាញទំនងៗខ្លាំងប៉ុណ្ណា ទៅទស្សនាវីដេអូទាំងអស់គ្នា៕

 

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង