×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បាល់ទាត់នារីចាប់ផ្ដើមមានសន្ទុះឡើង ក្រោយ U17 យកឈ្នះឥណ្ឌូណេស៊ី

ក្រុមបាល់ទាត់ជម្រើសនារីកម្ពុជា អាយុក្រោម១៧ឆ្នាំ បានបើកយុទ្ធនាការរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Japan-Asean U17 Women’s Football Tournament ជាមួយនឹងជ័យជម្នះដ៏មិនគួរឱ្យជឿ ទៅលើក្រុមបាល់ទាត់នារីអាយុក្រោម១៧ឆ្នាំរបស់ឥណ្ឌូណេស៊ី ដោយលទ្ធផល ២–០ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ នៅក្នុងការប្រកួតដែលធ្វើឡើងនៅប្រទេសជប៉ុន។

គ្រាប់បាល់របស់ក្រុមកម្ពុជា បានកើតឡើងនៅក្នុងវគ្គទីមួយ និងវគ្គទីពីរ ដើម្បីទទួលបាន ៣ពិន្ទុដ៏សំខាន់ មុននឹងបន្តជួបជាមួយក្រុមសិង្ហបុរី នៅក្នុងការប្រកួតបន្ទាប់ ក្នុងពូល (Group 2) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងអូគីណាវ៉ា ប្រទេសជប៉ុន វេលាម៉ោង ៨ព្រឹក (ម៉ោងនៅកម្ពុជា)។

ជ័យជម្នះលើកនេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់បាល់ទាត់នារីកម្ពុជា បន្ទាប់ពីក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម២០ឆ្នាំ បានបង្កើតកំណត់ត្រាថ្មីមួយ ក្នុងការយកឈ្នះក្នុងទឹកដីជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជម្រើសជាតិនារីកម្ពុជា ក្នុងជ័យជម្នះលើក្រុមម៉ាឡេស៊ី ដោយលទ្ធផល ១–០ នៅវគ្គជម្រុះសម្រាប់ព្រឹត្តិការណ៍ AFC U20 Women’s Asian Cup 2024 ដែលបានបញ្ចប់កាលពីសប្ដាហ៍មុន៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង