×

អ្នកធ្លាប់ជួបទើបយល់អារម្មណ៍នេះ! ឪពុកទទួលមរ ណភាពជិត២ឆ្នាំតែតារាសម្តែង គៀត សុវណ្ណាឡាង នៅនឹកអាល័យឪពុកខ្លាំងមិនទាន់ស្រាកស្រាន្ត

ភ្នំពេញ៖ ឪពុកបានទទួលមរ ណភាពជិត ២ឆ្នាំហើយប៉ុន្តែតារាសម្តែង គៀត សុវណ្ណាឡាង ហាក់មិនទាន់អាចធ្វើចិត្តឱ្យដោយជារឿយៗតារាសម្តែងស្រីរូបនេះតែងបង្ហាញអារម្មណ៍សោកសៅនឹករឭកឪពុកខ្លាំងដែលកាលពីពេលថ្មីៗនេះនាងបានរៀបរាប់ទុក្ខសោកសាជាថ្មីនៅលើបណ្តាញសង្គមបែបនេះថា៖

“ប៉ាកូននឹកប៉ាណាស់ មានរឿងជាច្រើនដែលកូនមិនអាចប្រាប់អ្នកណាបាន ប៉ាជាអ្វីគ្រប់យ៉ាងរបស់កូន កូននឹកប៉ាណាស់បើឱ្យកូនភ្លេចប៉ាសម្លាប់កូនល្អជាង កូនខំធ្វើរឹងមាំណាស់តែកូនធ្វើអត់បានទេ”។ បើទោះជាមានម្តាយ និងប្អូនប្រុស២នាក់ទៀតនៅក្បែរយ៉ាងណាក៏ដោយ ប៉ុន្តែអវត្តមានរបស់លោកឪពុកតារាសម្តែងរូបនេះគឺជាចំណែកនៃការបាត់បង់ភាពកក់ក្តៅមួយដ៏ធំដែលទោះជាពេលវេលាកន្លងទៅជិត ២ឆ្នាំហើយក៏ដោយក៏តារាស្រីរូបនេះនៅតែមិនទាន់អាចធ្វើចិត្តឱ្យធូរស្រាលបាននៅឡើយ។

អ្វីដែលអ្នកគាំទ្ររបស់ គៀត សុវណ្ណាឡាង អាចធ្វើបានមានតែជួយលើកទឹកចិត្តដល់នាងឱ្យពង្រឹងអារម្មណ៍រឹងមាំប៉ុណ្ណោ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង