×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ivan Toney ត្រូវបានកោះហៅដោយក្រុមជម្រើសជាតិអង់គ្លេស ត្រៀមវគ្គជម្រុះ Euro 2024

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បានកោះហៅខ្សែប្រយុទ្ធ Ivan Toney សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 នៅខែនេះ ជាមួយនឹងក្រុមអ៊ីតាលី និងអ៊ុយក្រែន សម្រាប់វគ្គជម្រុះ Euro 2024 ។

Toney របស់ក្រុម Brentford វ័យ២៧ឆ្នាំគឺជាកីឡាករអង់គ្លេសទីពីរ ដែលស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពី Harry Kane នៅក្របខណ្ឌ Premier League ដោយមាន ១៦ គ្រាប់។ ទោះជាយ៉ាងណា Toney កំពុងប្រឈមមុខនឹងការហាមឃាត់ពីការប្រកួតនេះ ដោយសារការបំពានច្បាប់ភ្នាល់របស់សមាគមបាល់ទាត់អង់គ្លេស។

អង់គ្លេស នឹងធ្វើដំណើរទៅអ៊ីតាលីនៅថ្ងៃទី២៤ ខែមីនា រួចធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ុយក្រែននៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៦ ខែមីនា។

ខ្សែការពារស្តាំ Trent Alexander-Arnold ខ្សែការពារ Conor Coady និង Ben White ខ្សែប្រយុទ្ធ Callum Wilson និង Raheem Sterling ដែលមានរបួស មិនត្រូវបានកោះហៅឡើយ។

ខ្សែការពារស្តាំ Reece James និងខ្សែការពារឆ្វេង Ben Chilwell របស់ Chelsea បានត្រលប់មកកាន់បញ្ជីឈ្មោះរបស់លោក Southgate វិញ រួមជាមួយនឹងខ្សែការពារ Marc Guehi របស់ Crystal Palace ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង