×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ពិធីក្រុងពាលីដើម្បីសុំភ្លើងព្រះអាទិទេពសម្រាប់កីឡាស៊ីហ្គេម ត្រូវបានធ្វើឡើងនាព្រឹកនេះនៅបរិវេណប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ នារាជធានីអង្គរ បានរៀបចំពិធីក្រុងពាលី ដើម្បីសុំភ្លើងព្រះទិទេព ដែលជាព្រះអគ្គីកីឡា ដើម្បីធ្វើពិធីដង្ហែទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងការទទួលស្វាគមន៍ ការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣នេះ។

ក្រោយពិធីក្រុងពាលីរួចរាល់ នាព្រឹកថ្ងៃស្អែក អង្គព្រះមហាក្សត្រ នរោត្តម សីហមុនី ទ្រង់នឹងយាងជា រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ រៀបចំព្រះរាជពិធីសុំភ្លើងព្រះអាទិទេព និងយាងប្រគល់ភ្លើងគប់កីឡា ជូនដល់គណៈកម្មាការរៀបចំពិធីដង្ហែភ្លើងគប់ រត់ជុំវិញវង់ធំក្នុងបរិវេណប្រាសាទអង្គរវត្ត។ បន្ទាប់មកព្រះអគ្គីកីឡា នឹងដង្ហែតាមយន្តហោះពិសេស ឆ្ពោះទៅបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ដើម្បីស្វាគមន៍ការទៅដល់នៃភ្លើងគប់កីឡាស៊ីហ្គេមនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង