×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកប្រណាំងរថយន្ត Sebastien Ogier ឈ្នះការប្រកួតកម្មវិធី Rally Guanajuato México

ជើងឯកពិភពលោក ៨សម័យ កីឡាករបារាំង Sebastien Ogier បានទទួលជ័យជម្នះ នៅក្នុងការប្រណាំងរថយន្តកម្មវិធី Rally Guanajuato México ដែលធ្វើឡើងនាតំបន់ Guanajuato ប្រទេសម៉ិកស៊ិក។

ការប្រកួតបានធ្វើឡើងរយៈពេល៣ថ្ងៃ ដោយអ្នកប្រកួតប្រជែងទាំងអស់ត្រូវតែប្រជែងគ្នាលើចម្ងាយផ្លូវប្រមាណ 315.69 គីឡូម៉ែត្រ នាទីតាំងខាងដើម ដែលប្រកបទៅដោយឧបសគ្គនានា មានដូចជាព្រៃភ្នំ និងផ្លូវថ្មដ៏ពិបាកជាដើម។

យ៉ាងណា Sebastien Ogier កាន់ចង្កូតឱ្យក្រុម Toyota នៅតែអាចឆ្លងកាត់បញ្ហាទាំងអស់ និងឈានមកដល់គោលដៅមុនគេ ដោយប្រើពេលអស់ ៣ម៉ោង ១៦នាទី និង៩វិនាទី ចុច៤។ កីឡាករបែលហ្ស៊ីក Thierry Neuville កាន់ចង្កូតឱ្យក្រុម Hyundai ចូលដល់គោលដៅលំដាប់ទី២ យឺតជាង អ្នកលេខ១ តែ២៧វិនាទី ចុច៥ ហើយកីឡាករអង់គ្លេស Elfyn Evans កាន់ចង្កូតឱ្យក្រុម Toyota ដូចគ្នា ចូលដល់គោលដៅលំដាប់ទី៣ យឺតជាងអ្នកលេខ១ ២៧វិនាទី ចុច៩។

សូមបញ្ជាក់ថា កម្មវិធី Rally Guanajuato México គឺជាដំណាក់កាលទី៣ ក្នុងចំណោម ១៣ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល២០២៣។
ដំណាក់កាលជាបន្ត ដែលជាដំណាក់កាលទី៤ គឺកម្មវិធី Croatia Rally ធ្វើឡើងចាប់ទីថ្ងៃទី២១ដល់ ២៣ ខែមេសា ខាងមុខ នាទីក្រុង Zagreb ប្រទេសក្រូអាត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង