×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូថ្មីរបស់ព័រទុយហ្គាល់ ប្រាប់ពីមូលហេតុកោះហៅCristiano Ronaldo សម្រាប់ការប្រកួតជម្រុះEURO2024

គ្រូបង្វឹក Roberto Martinez អតីតអ្នកចាត់ការរបស់ក្រុមជម្រើសជាតិប៊ែលហ្ស៊ិកដែលបានចូលដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់កាលពីខែមករាកន្លងទៅ បានពន្យល់ពីមូលហេតុដែលគាត់បានកោះហៅ Cristiano Ronaldo សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 នាពេលខាងមុខ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ ៤៩ឆ្នាំរូបនេះ បានអះអាងថា Ronaldo នៅតែមានប្រយោជន៍សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ទោះបីជាគាត់បានចាកចេញពីក្លិបនៅលីគអឺរ៉ុបដើម្បីចូលរួមជាមួយក្លិប Al-Nassr នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏ដោយ។

លោក Martinez បាននិយាយថា៖ “Cristiano Ronaldo គឺជាកីឡាករដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះក្រុមជម្រើសជាតិ។” “ខ្ញុំមិនខ្វល់ពីអាយុ ឬកត្តាផ្សេងរបស់គាត់ទេ។ គាត់មានឱកាសជួយក្រុម និងអាចផ្ដល់បទពិសោធសម្រាប់កីឡាករផ្សេងៗទៀត។”

ព័រទុយហ្គាល់ នឹងប្រកួតជាមួយក្រុម Liechtenstein នៅថ្ងៃទី ២៤ ខែមីនា និងក្រុម Luxembourg នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

ចាប់តាំងពីចូលរួមជាមួយក្រុម Al-Nassr កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និង Assist ២ដង ក្នុងការបង្ហាញខ្លួន ៨ដងសម្រាប់ក្លិប។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានបង្កើនស៊ុតបញ្ចូលទីបាន ១១៨ គ្រាប់សម្រាប់ក្រុមជម្រើសជាតិ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង