
កម្សាន្ត៖ ដោយសារចង់ស្រោចស្រង់មុខជំនួញដែលម្តាយធំធ្វើឱ្យធ្លាក់ចុះរហូតជំពាក់បំណុលគេវ័ណ្ឌកផងនោះធ្វើឱ្យ វត្តី ខំប្រឹងដើររកស្រូវអង្ករមកបង្ក្រប់ការខ្វះខាត និងដើម្បីសាងទំនុកចិត្តជូនដល់ដៃគូដែលធ្លាប់សហការមុខជំនួញជាមួយឪពុកនាងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
ដោយសារស្រូវអង្ករត្រូវបានថៅកែវ័យក្មេង ហៃ សៀន ប្រមូលទិញអស់ស្ទើរគ្មានសល់នៅស្រុកមោងឫស្សី ទើបថៅកែរូបនេះបានក្លាយជាគោលដៅដែល វត្តី ចង់ជួបដើម្បីសុំទិញស្រូវអង្ករបន្ត ប៉ុន្តែគ្រាន់តែជួបគ្នាលើកដំបូងភ្លាមថៅកែ ហៃ សៀន ហាក់មើលងាយ វត្តី ដែលជាស្ត្រីម្នាក់ចេញមកធ្វើជំនួញទៅវិញ។
ចង់ដឹងថា វត្តី អាចចរចាទិញស្រូវអង្ករពីថៅកែរូបនេះបានឬទេ កុំភ្លេចរង់ចាំទស្សនាភាពយន្តភាគខ្មែរ “និស្ស័យស្នេហ៍បេះដូង៤” យប់នេះទាំងអស់គ្នា និងមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៧-៨យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

ទស្សនាវីដេអូខាងក្រោម៖