×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Rashford ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតជម្រុះ Euro2024 ដោយសាររបួស

សមាគមបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Marcus Rashford នឹងមិនមានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងក្រុមជម្រើសជាតិអ៊ីតាលី និងអ៊ុយក្រែននៅសប្តាហ៍នេះទេ ដោយសារមានរបួសអំឡុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA Cup រវាងក្រុម Manchester United ជាមួយ Fulham ។

 

Rashford បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានស៊ុតបញ្ចូលទីសរុបចំនួន ៣០គ្រាប់សម្រាប់ក្លិប និងក្រុមជម្រើសជាតិអង់គ្លេស នៅរដូវកាលនេះ រួមទាំងគ្រាប់បាល់ចំនួន ៣គ្រាប់នៅព្រឹត្តិការណ៍ World Cup កាលពីពេលថ្មីៗកន្លងទៅផងដែរ។

សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អង់គ្លេស បានឱ្យដឹងដែរថា ក្រៅពី Marcus Rashford កីឡាករ Mason Mount របស់ក្រុម Chelsea និង អ្នកចាំទី Nick Pope របស់ Newcastle មិនត្រូវបានកោះហៅផងដែរ ដោយសាររបួស។

សូមជម្រាបថា អង់គ្លេស នឹងប្រកួតជាមួយអ៊ីតាលីក្នុងទីក្រុង Naples នៅថ្ងៃទី២៤ ខែមីនា មុនពេលទទួលក្រុមភ្ញៀវអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមីនា សម្រាប់ការប្រកួតក្នុងពូល C វគ្គជម្រុះ Euro 2024៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង