×

Hailey ផុសរូបទាំងនេះដើម្បីបញ្ជាក់ថានាងមិនបានធ្វើត្រាប់តាម Selena ឡើយ

អាមេរិក៖ Haileybieber បានជាប់ឈ្មោះជាកំពូលតារាស្រីដែលពូកែតុបតែងខ្លួនត្រាប់តាម Selena Gomez ដែលជារឿយមិនថាសម្លៀកបំពាក់ និងរូបសាក់ជាដើម តារាបង្ហាញម៉ូតរូបនេះត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ឃើញនាងតែងយកតម្រាប់តាម Selena ជានិច្ច។

ដូចនេះហើយរាល់ការតុបតែងខ្លួនរបស់នាងត្រូវបានមហាជនតាមដានជានិច្ច ជាក់ស្តែងកាលពីពេលថ្មីៗនេះ Hailey ត្រូវបានគ្រប់គ្នាសង្ស័យសាជាថ្មីថាធ្វើត្រាប់តាម Selena រឿងកាត់សក់ខ្លីបន្ទាប់ពី Selena ផុសរូបថតចាស់មួយសន្លឹកដែលមានសក់ខ្លីត្រឹមកកាលពីថ្ងៃទី១៩ ខែមករា ប៉ុន្តែត្រឹមមួយសប្តាហ៍ក្រោយមក Hailey ក៏បានបង្ហាញម៉ូតសក់ខ្លីរបស់នាងនៅលើ IG វិញម្តង។

រហូតមកដល់ថ្ងៃទី២១ ខែមីនា នេះ Hailey បានផុសរូបភាពក្រោយឆាកពេលកំពុងកាត់សក់ខ្លីដើម្បីថតដាក់ទស្សនាវដ្តី Vogue Australia។ ទោះជាខំបង្ហាញឱ្យឃើញថាការកាត់សក់ខ្លីលើកនេះគឺដើម្បីការងារក៏ដោយក៏តារាបង្ហាញម៉ូតរូបនេះនៅតែត្រូវបានមហាជនលើកឡើងថា នាងពិតជាមានភាពឈ្លាសវៃក្នុងការបដិសេធចំពោះការសង្ស័យធ្វើត្រាប់តាម Selena។

គួរបញ្ជាក់ដែរថា ទោះជា Hailey និង Selena ធ្លាប់ថតរូបជាមួយគ្នាដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់អ្នកទាំងពីរ មិនមានបញ្ហាអ្វីនឹងគ្នាយ៉ាងណាក៏ដោយក៏សកម្មភាពរបស់ Hailey ធ្វើឱ្យគ្រប់គ្នាយល់ច្បាស់ថានាងមិនមានភាពស្រណុកចិត្តចំពោះ Selena ដែលធ្លាប់ជាគូស្នេហ៍ស្អិតល្មួតរបស់ស្វាមីនាងឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង