
ជាការបើកទំព័រថ្មីសម្រាប់កម្មវិធី “Anchor សំណើចតាមភូមិ” នៅឆ្នាំ២០២៣នេះ ទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមួយនឹងវត្តមានរបស់ពិធីកររូបរាងសង្ហារ និងពិធីការិនីដ៏ស្រស់សោភារបស់យើង ដែលពួកគាត់នឹងញ៉ាំងបរិយាកាសនៃកម្មវិធីឱ្យកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។

ទស្សនិកជន នឹងបានជួបជាមួយពិធីករ ដាដា និងពិធីការិនី យ៉ាទី ដែលពួកគាត់នឹងចាប់ដៃគូគ្នាដើម្បីសម្របសម្រួលនៅក្នុងវគ្គលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ដែលមានការចូលរួមលេងពីបងប្អូនប្រជាពលរដ្ឋ វគ្គជួបជាមួយតារាកិត្តិយស នាយ មុាំ និងវគ្គសម្ដែងរបស់ក្រុមកំប្លែងដែលមានដូចជា ពូណុយ ពូណម និងណុកណុកជាដើម នៅលើឆាកប្រគំតន្ត្រីនៃកម្មវិធី “Anchor សំណើចតាមភូមិ” ។
ទស្សនីយភាពសប្បាយរីករាយទាំងនេះ នឹងផ្ដល់ជូនទស្សនិកជនពីភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ ដូច្នេះ សូមពុកម៉ែបងប្អូនកុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នៅថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ យប់តទៅ។
សូមអរគុណដល់ស្រាបៀរ Anchor ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារ គ្រប់មុខ៕
