×

បាហុនិកាវៀតណាម ៤នាក់ត្រូវបានឃាត់ខ្លួនក្រោយទទួលទំនិញពីជនអនាមិកមិនដឹងថាជាគ្រឿងញៀ ន

វៀតណាម៖ បាហុនិកា ៤នាក់នៃអាកាសចរណ៍ Vietnam Airline ធ្វើដំណើរតាមជើងហោះហើរលេខVN10 ចេញពីប្រទេសបារាំងទៅកាន់ព្រលានយន្តហោះអន្តរជាតិ Tan Son Nhat ទីក្រុងហូជីមិញវេលាម៉ោង ៨:១០នាទីព្រឹកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនត្រូវបានប៉ូលិសឃាត់ខ្លួន បន្ទាប់ពីប្រទះឃើញគ្រឿងញៀនចំនួន ១១.៤គីឡូក្រាមមានផ្ទុកនៅក្នុងថ្នាំដុសធ្មេញចំនួន ១១២ទីប។

បាហុនិកាទាំង៤នេះបានឱ្យដឹងថា មានមនុស្សម្នាក់នៅប្រទេសបារាំងបានចំណាយប្រាក់ជាង ៤០០ដុល្លារដល់ពួកគេដើម្បីពឹងពាក់ឱ្យដឹងជញ្ជូនទំនិញទៅវៀតណាម។ ពួកគេបានបន្ថែមថា ពួកគេបានពិនិត្យមើលទំនិញដែរប៉ុន្តែមិនឃើញមានសញ្ញាអ្វីខុសប្រក្រតីឡើយទើបទទួលសំណើរនោះ។

គួរបញ្ជាក់ថា ករណីមួយនេះបច្ចុប្បន្នប៉ូលិសវៀតណាមកំពុងសហការជាមួយបាហុនិកាទាំង៤ដើម្បីធ្វើការស៊ើបអង្កេតរឿងមួយនេះឱ្យបានល្អិតល្អន់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង