×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Haaland ត្រូវបានដកចេញពីក្រុមជម្រើសជាតិន័រវែសសម្រាប់វគ្គជម្រុះ Euro 2024 ដោយសាររបួស

ខ្សែប្រយុទ្ធន័រវែស Erling Haaland នឹងខកខានការប្រកួតជម្រុះ Euro 2024 ជាមួយក្រុមអេស្ប៉ាញ និងហ្សកហ្ស៊ី បន្ទាប់ពីរងរបួសក្រលៀន ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup រវាង Manchester City ជាមួយ Burnley ។

Haaland ដែលស៊ុតបាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ ប្រកួតសម្រាប់ន័រវែស បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៤២ គ្រាប់សម្រាប់ Man City ចាប់តាំងពីផ្ទេរពី Borussia Dortmund កាលពីខែមិថុនាឆ្នាំមុន។

វេជ្ជបណ្ឌិតក្រុមជម្រើសជាតិន័រវែសបាននិយាយថា៖ “បន្ទាប់ពីការធ្វើតេស្ត និងការពិនិត្យកាលពីម្សិលមិញ វាច្បាស់ណាស់ថា គាត់នឹងមិនអាចប្រកួតជាមួយអេស្ប៉ាញ និងហ្សកហ្ស៊ីបានទេ”។

សូមជម្រាបថា ក្រុមន័រវែស ស្ថិតក្នុងពូល A រួមជាមួយសាយប្រឹស ហ្សកហ្ស៊ី ស្កុតឡែន និងអេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង