
ចិន៖ តារាសម្តែងស្រីល្បីឈ្មោះលំដាប់ប្រទេស Zhao Lusi បានប្រកាសលុបចោលកាលវិភាគ Weibo Night នៅថ្ងៃទី២៥ ខែមីនា នេះភ្លាមៗបន្ទាប់ពីជីតារបស់នាងបានលាចាកលោកក្រោយទ្រាំទ្រនឹងជំងឺតាំងពីឆ្នាំ២០១៩មក។
គួរបញ្ជាក់ដែរថា តារាស្រីវ័យ ២៤ឆ្នាំ Zhao Lusi គឺជាតារាសម្តែងស្រីជំនាន់ក្រោយដែលទទួលបានប្រជាប្រិយភាពខ្ពស់បើទោះជាជាតារាស្រីជំនាន់ក្រោយក៏ដោយ ប៉ុន្តែទេពកោសល្យរបស់នាងបានឆក់យកបេះដូងអ្នកគាំទ្របានយ៉ាងឆាប់រហ័សរហូតធ្វើឱ្យនាងក្លាយជាលំដាប់ប្រទេសមិនចាញ់រៀមច្បងឡើយ៕
