×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រតិភូកីឡាជាង១ម៉ឺននាក់ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា មកដល់ពេលនេះ មានប្រតិភូកីឡាប្រមាណជាង១ម៉ឺននាក់ បានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការថ្លែងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងព្រះរាជពិធីប្រោសព្រះរាជទាន”ព្រះអគ្គិជ័យកីឡា”នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា បើតាមតួលេខទទួលបានជាបឋមមានរួមមាន ប្រតិភូកីឡាកម្ពុជា ១.៣២៣នាក់, ប៊្រុយណេ ៨២នាក់, ឥណ្ឌូណេស៊ី ១.៧៣៦នាក់, ឡាវ ៥៨៣នាក់, ម៉ាឡេស៊ី ១.៤៤០ នាក់, មីយ៉ាន់ម៉ា ៦៦៣ នាក់, ហ្វីលីពីន ១.១២១ នាក់, សិង្ហបុរី ១.២៧១ នាក់, ថៃ ១.៨៥៥ នាក់, ទីម័រខាងកើត ១៦៧ នាក់ និង វៀតណាម ១.២២៣ នាក់ សរុបទាំងអស់ ១១.៤៥៣ នាក់។

លោកបណ្ឌិត ថោង ខុន បញ្ជាក់ថា តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង