×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

U22កម្ពុជានឹងប្រកួតផ្លូវការទល់នឹងU22ម៉ាឡេស៊ី ក្នុងពានរង្វាន់ត្រៀមស៊ីហ្គេមនៅសប្ដាហ៍នេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) នឹងធ្វើការប្រកួតជាផ្លូវការជាលើកដំបូងបន្ទាប់ពីបានប្រមូលផ្ដុំហ្វឹកហាត់ជាច្រើនសប្ដាហ៍នៅប្រទេសថៃ និងសិង្ហបុរី ដើម្បីត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំកម្ពុជា នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម២២ឆ្នាំ នៅក្នុងពានរង្វាន់ Merlion Cup ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jalan Besar ក្នុងប្រទេសសិង្ហបុរី នាថ្ងៃសុក្រ ទី២៤ ខែមីនា ។

ពានរង្វាន់ Merlion Cup គឺជាព្រឹត្តិការណ៍ដែលមានក្រុមចំនួន៤ ចូលរួមប្រកួត រួមមានម្ចាស់ផ្ទះសិង្ហបុរី ប្រកួតជាមួយ ហុងកុង ខណៈកម្ពុជា ប្រកួតជាមួយម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាការវាស់ស្ទង់សមត្ថភាពគ្នាទៅវិញមក ស្របពេលដែល កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី នឹងចូលរួមប្រកួតលើវិញ្ញាសាបាល់ទាត់បុរស ក្នុងប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សូមជម្រាបការប្រកួត Merlion Cup នឹងមានពីរដំណាក់កាល ដោយក្រុមទាំង៤ ត្រូវប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃសុក្រ ទី២៤ ខែមីនា។ ក្រុមដែលឈ្នះ នឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែមីនា។ ចំណែកក្រុមដែលចាញ់ នឹងត្រូវប្រកួតយកលេខ៣៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង