×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Kevin de Bruyne ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបែលហ្ស៊ិក

បែលហ្ស៊ិក បានបញ្ជាក់ថា Kevin De Bruyne នឹងធ្វើជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក មុនការប្រកួតវគ្គជម្រុះ Euro 2024 ។

ខ្សែបម្រើ Eden Hazard បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីបែលហ្ស៊ិកធ្លាក់ចេញពី World Cup 2022 នៅប្រទេសកាតា ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Roberto Martinez ។

លោក Domenico Tedescoបានទទួលភារកិច្ចបន្តដើម្បីជ្រើសរើសប្រធានក្រុមថ្មីសម្រាប់ក្រុមបែលហ្ស៊ិក។ អ្នកចាត់ការវ័យ ៣៧ ឆ្នាំរូបនេះ បានបញ្ជាក់ថា De Bruyne ជាប្រធានក្រុមថ្មី នៅមុនយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេ ដោយតារាឆ្នើមរបស់ក្លិប Manchester City រូបនេះលេងបាន ៩៧ប្រកួតសម្រាប់ប្រទេសរបស់គាត់ និងរកបាន ២៥ គ្រាប់។

De Bruyne បានប្រាប់ទូរទស្សន៍មួយថា៖ “វាជាកិត្តិយសសម្រាប់ខ្ញុំដែលត្រូវបានជ្រើសរើស និងតំណាងឱ្យប្រទេសនេះ”។

“ខ្ញុំមានអាយុជិត ៣២ ឆ្នាំហើយ។ ខ្ញុំមិនធ្លាប់គិតដល់ការចូលនិវត្តន៍ពីក្រុមជម្រើសជាតិទេ។ ខ្ញុំគិតថាខ្ញុំនៅតែអាចបង្កើតសមិទ្ធផលមួយសម្រាប់ក្រុម និងជួយណែនាំកីឡាករវ័យក្មេង”។

បែលហ្ស៊ិក ស្ថិតក្នុងពូល F នៅក្នុងវគ្គជម្រុះ Euro 2024 ដោយនឹងត្រូវជួបជាមួយស៊ុយអែត នៅថ្ងៃទី២៥ ខែមីនា មុននឹងទៅប៉ះជាមួយអាល្លឺម៉ង់ នៅថ្ងៃទី២៩ ខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង