×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Antoine Griezmann ពិចារណាចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង

ខ្សែប្រយុទ្ធ Antoine Griezmann កំពុងពិចារណា ចង់ឈប់លេងឱ្យក្រុមជម្រើសជាតិបារាំង ព្រោះមានការខកបំណងដែលរូបគេមិនបានធ្វើប្រធានក្រុម។

ការសម្រេចចិត្តចូលនិវត្តន៍របស់ Lloris ពីក្រុមបាល់ទាត់ជម្រើសជាតិ បានបន្សល់តំណែងប្រធានក្រុមជម្រើសជាតិបារាំង ហើយលោក Deschamps បានសម្រេចចិត្តជ្រើសយក Mbappe ជាប្រធានក្រុម ដើម្បីដឹកនាំក្រុមក្នុងរជ្ជកាលថ្មីនៃបាល់ទាត់បារាំង។

យ៉ាងណាមិញ Griezmann យល់ឃើញថា ខ្លួនសក្ដិសមជាប្រធានក្រុមព្រោះខ្លួនបានលេង និងជួយជម្រើសជាតិបារាំងបានយូរជាង Mbappe ទៅទៀត។

Griezmann លេងឱ្យបារាំងតាំងពីឆ្នាំ ២០១៤ ហើយបង្ហាញខ្លួន ១១៧ លើក និងស៊ុតចូល ៤២គ្រាប់ រីឯ Mbappe លេងឱ្យក្រុមបារាំងនៅឆ្នាំ ២០១៧ បង្ហាញខ្លួន ៦៦ លើក ហើយទាត់ចូលទី ៣៦ គ្រាប់។

ដូច្នេះហើយ កីឡាករវ័យ៣២ឆ្នាំ មានការអន់ចិត្ត និង ខឹងសម្បារ ហើយគិតគូរចង់ឈប់លេងឱ្យក្រុមជម្រើសជាតិបារាំង ព្រោះគ្រូបង្វឹក Didier Deschamps ប្រគល់តំណែងប្រធានក្រុមទៅឱ្យខ្សែប្រយុទ្ធ Kylian Mbappe ទៅហើយ។

ដោយឡែក គិតមកទល់ពេលនេះ មិនទាន់មានការបកស្រាយណាមួយនៅឡើយទេ ទាក់ទងទៅនឹងរឿងនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង