×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូអង់គ្លេសថាការប្រកួតបើកឆាកវគ្គជម្រុះEuro2024ទល់នឹងអ៊ីតាលី ចាំបាច់ត្រូវតែយកឈ្នះឱ្យបាន

លោក Gareth Southgate បាននិយាយថា ប្រវត្តិសាស្ត្រគឺជារឿងដែលបានកន្លងហួសទៅហើយ ខណៈអង់គ្លេស នឹងទៅសួរសុខទុក្ខក្រុមអ៊ីតាលី នៅក្នុងការប្រកួតបើកឆាក វគ្គជម្រុះ UEFA Euro 2024 នារាត្រីនេះ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ២:៤៥ រំលងអធ្រាត្រតទៅ។

អង់គ្លេស ត្រូវជួបជាមួយក្រុមរបស់លោក Roberto Mancini ក្នុងទីក្រុង Naplesប្រទេសអ៊ីតាលី ក្នុងការប្រកួតអន្តរជាតិលើកដំបូងរបស់ពួកគេ ចាប់តាំងពីការធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup នៅវគ្គ ៨ ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមជើងឯករងបារាំង។

ក្រុមតោកំណាចអង់គ្លេស មិនធ្លាប់យកឈ្នះក្រុម Azzurri ក្នុងទឹកដីនៃប្រទេសអ៊ីតាលីទេ ចាប់តាំងពីការឈ្នះក្នុងការប្រកួតមិត្តភាពមួយកាលពី៦២ឆ្នាំមុន ដោយលទ្ធផល ៣-២ ។ អង់គ្លេសឈ្នះតែ ៥លើកគត់ក្នុងចំណោមការប្រកួត១៣លើករវាងក្រុមទាំងពីរ ត្រឹមឆ្នាំ២០២២។

ទោះជាយ៉ាងណា លោក Southgate បានបង្ហាញពីទំនុកចិត្តក្នុងការដណ្ដើមយកជ័យជម្នះនៅយប់នេះថា៖ “វាជាបញ្ហាដែលពួកយើងត្រូវតែប្រឈមមុខ និងជាការប្រកួតដែលយើងត្រូវតែស្វែងរកជ័យជម្នះមកវិញ។” “ពួកយើងមិនធ្លាប់យកឈ្នះពួកគេនៅទីនេះទេចាប់តាំងពីឆ្នាំ១៩៦១មក ដូច្នេះវាជាប្រវត្តិសាស្ត្រដែលពួកយើងត្រូវតែកែប្រែ”៕

 


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង