×

រម្លឹកទៅមើលវីដេអូក្នុងកម្មវិធី Shanghai International Film Festival មហាជនអាណិត Shu Qi ខ្លោចចិត្តពេលឃើញតារាស្រីរូបនេះរអិលដួលមួយទំហឹង

តៃវ៉ាន់៖ កាលពីថ្ងៃទី២២ ខែមីនានេះ Vlogger ម្នាក់បានចែករំលែកវីដេអូតារាសម្តែង និងជាតារាបង្ហាញម៉ូត Shu Qi បានរអិលដួលមួយទំហឹងនៅក្នុងកម្មវិធី Shanghai International Film Festival ២០១៩ ពេលកំពុងធ្វើដំណើរឡើងលើឆាកកម្មវិធីដោយសារកែងខ្ពស់ និងរអិលដោយសារមេឃកំពុងភ្លៀងផងនោះធ្វើឱ្យតារាស្រីវ័យ ៤៧ឆ្នាំរូបនេះទប់ជំហរលែងជាប់ទើបបណ្តាលឱ្យរអិលមួយទំហឹងបើទោះជាមានអ្នកការពារជួយក្រៀកឆ្វេងស្តាំក៏ដោយ។

វីដេអូនេះត្រូវបាន Vlogger ម្នាក់ចែកចាយឡើងសាជាថ្មីនៅលើបណ្តាញសង្គមដោយគ្រាន់តែមួយថ្ងៃប៉ុណ្ណោះវីដេអូមួយនេះមានអ្នកចូលមើល ៨លានដងឯណោះ។ ទន្ទឹមនឹងនេះក៏មានមហាជនមួយចំនួនខឹងសម្បារលើអ្នករៀបចំកម្មវិធីថារៀបចំមិនបានល្អមិនដាក់កម្រាលព្រំក្រហម ទោះដឹងថាអាកាសធាតុប្រែប្រួលមានភ្លៀងក៏ដោយ បណ្តាលឱ្យមានឧប្បត្តិហេតុមួយនេះកើតឡើងសូម្បីតែអ្នកមនុស្សប្រុសដល់ទៅ ៣នាក់មិនអាចការពារមនុស្សស្រីម្នាក់បាន។

គួរបញ្ជាក់ថា បើទោះជាដួលច្រងាប់ច្រងិលយ៉ាងណាក៏ដោយ ក៏ Shu Qi បានក្រោកឈររំកិលជើងបន្តិចម្តងៗដោយមានអ្នកការពារជួយក្រៀកដោយសារលើឆាករអិលខ្លាំងពេក៕

 

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង