×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្រះអគ្គិជ័យកីឡា ដង្ហែទៅដល់ក្រុងហាណូយប្រទេសវៀតណាម និងបន្តឆ្ពោះទៅកាន់ក្រុងម៉ានីល ប្រទេសហ្វីលីពីន

ភ្នំពេញ-ហាណូយ៖ «ព្រះអគ្គិជ័យកីឡា» ត្រូវបានដង្ហែទៅដល់ក្រុងហាណូយ ប្រទេសវៀតណាម នៅប្រមាណម៉ោង ៩យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោយចាកចេញពីខេត្តសៀមរាប និងបន្តទៅតម្កល់ទុកនៅស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម ដែលមានទីតាំងនៅផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem ក្រុងហាណូយ។

ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ ដឹកនាំដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) និងប្រតិភូ ដែលចាត់តែងដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ដ្រឲ្យទទួលបានជោគជ័យជូនជាតិ។

សូមជម្រាបជូនថា ភ្លើងគប់នេះ នឹងត្រូវរៀបចំពិធីរត់ជុំវិញបឹង Ho Guom ជាផ្លូវការ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ហើយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នឹងចេញដំណើរពីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីឆ្ពោះទៅកាន់ក្រុងម៉ានីល ប្រទេសហ្វីលីពីន៕

អត្ថបទ៖ វឿន សាវុធ

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង