×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករបែលហ្ស៊ិក Remco Evenepoel ឈ្នះដំណាក់កាលទី៣ ការប្រណាំងកង់កម្មវិធី Volta a Catalunya 2023

កីឡាករបែលហ្ស៊ិក Remco Evenepoel បានទទួលជ័យជម្នះក្នុងការប្រកួតដំណាក់កាលទី៣ នៃការប្រណាំងកង់កម្មវិធី Volta a Catalunya 2023។

ជាក់ស្តែង កីឡាករវ័យ២៣ឆ្នាំ មកពីក្រុម Quick-Step បានចាយពេលអស់តែ៤ម៉ោង ៤០នាទី និង៤៣វិនាទី ក្នុងការជិះលើចម្ងាយផ្លូវប្រមាណ ១៨០,៥ គីឡូម៉ែត្រ រវាងតំបន់ Olost ទៅកាន់តំបន់ La Molina ភាគឦសាន ប្រទេសអេស្ប៉ាញ។ កីឡាករ Primož Roglič មកពីក្រុម Jumbo–Visma ជិះមកដល់ទីព្រ័ត្រ លំដាប់ទី២ ហើយកីឡាករអ៊ីតាលី Giulio Ciccone មកពីក្រុម Trek–Segafredo ជិះមកដល់ទីព្រ័ត្រ លំដាប់ទី៣។

យ៉ាងណា នៅតារាងពេលវេលាសរុបគិតត្រឹមដំណាក់កាលទី៣នេះគឺ កីឡាករ Primož Roglič ជាអ្នកបន្តឈរកំពូលតារាងដដែល ដោយប្រើពេលអស់ ១២ម៉ោង ៤២នាទី និង១៧វិនាទី។

សម្រាប់ការប្រកួតដំណាក់កាលទី៤ នៃកម្មវិធី Volta a Catalunya 2023 នឹងបន្តធ្វើឡើងនៅថ្ងៃនេះ ដោយចាប់ផ្តើមពីតំបន់ Llívia ទៅកាន់តំបន់ Sabadell ភាគខាងត្បូងប្រទេសអេស្ប៉ាញ ដែលមានចម្ងាយផ្លូវប្រមាណ ១៨៨គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង