
ភ្នំពេញ៖ បើទោះជាបាត់មុខពីវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែគ្រប់គ្នានៅតែចងចាំអ្នកនាង ឌុច សោភា ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ភ្លាមៗអ្នកនាងបានដកខ្លួនឆ្ងាយពីសិល្បៈដោយត្រូវមហាជនដឹងថា អំលុងឆ្នាំ២០០៩ កន្លងទៅនាងបានរៀបការជាមួយមន្ត្រីប៉ូលិសច្រកព្រំដែនបាវិត ប៉ុន្តែរយៈពេល២ឆ្នាំក្រោយមកអ្នកទាំង២ក៏បានចែកផ្លូវគ្នាដោយទទួលបានកូនប្រុសម្នាក់។
ធ្មេចបើកៗកូនប្រុសរបស់នាងមានអាយុ ១៣ឆ្នាំហើយដែលមុខមាត់ស្រស់សង្ហាមិនធម្មតាឡើយ។ ក្រលេកទៅមើលការរស់នៅប្រចាំថ្ងៃវិញ បើទោះជាមានភាពមមាញឹកជាមួយមុខរបររកស៊ីយ៉ាងណាក៏ដោយប៉ុន្តែ ឌុច សោភា ក៏មិនភ្លេចចំណាយពេលជាមួយកូនប្រុសតែម្នាក់របស់នាងឡើយដែលជារឿយៗនាងតែងនាំកូនប្រុសរូបនេះទៅញ៉ាំអាហារខាងក្រៅ និងធ្វើដំណើរកម្សាន្តជាដើម៕

