
ហុងកុង៖ Charmaine Sheh នៅតែជាតារាស្រីមួយរូបដែលអាចឆក់តំណែងជាតួឯកស្រីនៅក្នុងវិស័យភាពយន្តដែលនាងកំពុងទទួលបានជោគជ័យខ្លាំងក្នុងអាជីពមួយនេះនៅប្រទេសចិន។ Charmaine បានបញ្ចប់កុងត្រាជាមួយ TVB តាំងពីឆ្នាំ២០១១ម្ល៉េសប៉ុន្តែសមិទ្ធផលរបស់នាងដែលបានចាក់ផ្សាយនៅ TVB ចុងក្រោយគឺនៅឆ្នាំ២០១៧។

បន្ទាប់ពីចាកចេញពីទ្រនំចាស់មួយនេះហើយតារាស្រីវ័យ ៤៨ឆ្នាំរូបនេះបានចាប់ឱកាសការងារនៅប្រទេសចិនវិញដែលទីផ្សាររបស់ Charmaine នៅតែមមាញឹកដដែល។ ទោះជាបានចាកចេញពី TVB ក៏ពិតមែនប៉ុន្តែនាងនៅតែជាគ្រាប់ពេជ្រដែល TVB ត្រូវការដើម្បីជួយយឹតយោងក្រុមហ៊ុនឱ្យស្ទុះប្រជាប្រិយភាពឡើងវិញ។
មនោសញ្ចេតជាច្រើនឆ្នាំជាមួយ TVB បានធ្វើឱ្យ Charmaine យល់ព្រមទទួលថត News Anchorwoman ដែលមានការចូលរួមពីតារាល្បីៗមួយចំនួនទៀតដូចជា Kenneth Ma, Shaun Tam និង Joel Chan ផងដែរ។
គួរបញ្ជាក់ដែរថា បើទោះជាជោគជ័យជាមួយការងារក៏ពិតមែន ប៉ុន្តែសម្រាប់គូជីវិតវិញតារាស្រីរូបនេះហាក់មិនទាន់ស្វែងរកបុរសណាម្នាក់មកសាងគ្រួសារជាមួយបានឡើយជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនមានក្តីបារម្ភជំនួសតារាក្នុងដួងចិត្តពួកគេមិនយកគ្រួសារ៕
