×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សិក្ខាកាមជាង២០រូប ទទួលបានលទ្ធផលល្អ ពីវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន

ឆ្លងកាត់វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ វគ្គអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន ក្នុងចំណោមសិក្ខាកាមទាំង២៣នាក់ សុទ្ធតែត្រូវបានវាយតម្លៃទទួលបានលទ្ធផលល្អ។

លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការរងសហព័ន្ធ កីឡាបាល់ទាត់លើតុកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន មានរយៈពេល៣ថ្ងៃ សិក្ខាកាមទាំងអស់ទទួលបានលទ្ធផលល្អ បន្ទាប់ពីលោកគ្រូធ្វើតេស្ត និងអនុវត្តផ្ទាល់។

លទ្ធផលនេះស្តែងឱ្យឃើញពីភាពល្អប្រសើរ វិជ្ជមាន និងដើរព្រមគ្នាជាមួយការខិតខំប្រឹងប្រែងរបស់ ឯកឧត្តមប្រធានសហព័ន្ធ រួមទាំងអត្តពលិក យើងសង្ឃឹមថាប្រភេទកីឡានេះនឹងទទួលបានប្រជាប្រិយ និងជោគជ័យនាពេលខាងមុខ។

ដោយឡែក អនុប្រធានសហព័ន្ធ លោក កៅ ហ្វុង បានមានប្រសាសន៍ថា វគ្គអាជ្ញាកណ្តាល ចៅក្រមបាល់ទាត់លើតុ អន្តរជាតិកម្រិតមូលដ្ឋាន នេះពិតជាមានសារសំខាន់ចំពោះសិក្ខាកាមទាំងអស់ ដោយជាកីឡាប្រភេទថ្មី ទើបបានដាក់បញ្ចូល ក្នុងការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះយើងត្រូវរួមគ្នា រួបរួមខិតខំប្រឹងប្រែង ដើម្បីលើកស្ទួយប្រភេទកីឡាបាល់ទាត់លើតុឱ្យកាន់តែ ទូលំទូលាយឡើងដល់កម្រិតថ្មីមួយ ហើយខិតខំសម្រេចឱ្យបានលទ្ធផលគួរចាប់អារម្មណ៍។

លោកអនុប្រធានបន្តថា ទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងគ្រប់ផ្នែកទាំងអស់ ពិតជាសំខាន់ ធ្វើយ៉ាងណាឱ្យកីឡាមួយប្រភេទនេះឈានទៅកម្រិតថ្មីមួយ និងសង្ឃឹមថា ក្រុមជម្រើសជាតិបាល់ទាត់លើតុ អាចធ្វើបានល្អក្នុងព្រឹត្តិការណ៍ SEA GAMES ខាងមុខ។

បញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះបង្រៀនដោយលោក Marton Kereszturt ជនជាតិហុងគ្រី ផ្តោតសំខាន់គ្រប់ទម្រង់ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើទីលាន ខណៈសិក្ខាកាមទាំងអស់មានភាពរីករាយ ចំពោះការទទួលបានវគ្គសិក្សាដ៏សំខាន់នេះ។

រំលឹកដែរថា បាល់ទាត់លើតុជាប្រភេទកីឡាថ្មី ចូលមកកម្ពុជាដើម្បីបង្ហាញក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា ប៉ុន្តែមិនរាប់បញ្ចូលមេដាយនោះទេ។ បន្ថែមពីនោះក្នុងពិធីបុណ្យទន្លេកាលពីពេលថ្មីៗ ក៏បានបង្ហាញជូនដល់ប្រជាជនក្នុងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមលេងពីមហាជនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង