×

Park Shin Hye បង្ហាញមុខលើកដំបូងក្រោយសម្រាលកូនរួច

កូរ៉េខាងត្បូង៖ បន្ទាប់ពីសម្រាកមួយរយៈពេលក្រោយសម្រាលកូនរួច Park Shin Hye បានត្រលប់ចូលសិល្បៈវិញហើយជាមួយរូបថតថ្មីៗមួយចំនួនត្រូវបានចែកចាយឡើងលើបណ្តាញសង្គមដោយត្រូវអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងចំពោះរូបសម្រស់ស្រស់ស្អាតមិនប្រែប្រួលបើទោះជាទើបសម្រាលកូនហើយក៏ដោយ។

គ្រាន់តែរយៈពេល ១ថ្ងៃប៉ុណ្ណោះរូបរបស់តារាស្រី Park Shin Hye មានអ្នកចូលចិត្តរហូតដល់ ៨សែននាក់ឯណោះ។ គួរបញ្ជាក់ថា Park Shin Hye បានប្រកាសទំនាក់ទំនងស្នេហ៍ជាមួយនឹងតារាប្រុស Choi Tae Joon នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ Park Shin Hye ប្រកាសថានាងមានផ្ទៃពោះជាមួយ Choi និងក្រោយមកពួកគេបានចាប់ដៃគ្នារៀបការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដែលមានវត្តមានក្រុមគ្រួសារ និងមិត្តភក្តិចូលរួមពិធីមង្គលរបស់ពួកគេទាំង២យ៉ាងអ៊ឹកធឹកផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង