×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមបាល់ទះជម្រើសជាតិចេញទៅប្រកួតពានរង្វាន់នៅម៉ាឡេស៊ីចុងខែនេះដើម្បីត្រៀមស៊ីហ្គេម

សហព័ន្ធកីឡាបាល់ទះកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានប្រកាសថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងចេញទៅបំពេញបេសកកម្មមួយនៅឯប្រទេសម៉ាឡេស៊ី មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភាខាងមុខ។

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមប្រកួតប្រជែង ដណ្តើមពានរង្វាន់ Three Nation Volleyball Cup 2023 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ នឹងមាន ៣ ប្រទេសចូលរួមប្រកួតប្រជែង រួមមាន ប្រទេសកម្ពុជា ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដើម្បីដកស្រង់បច្ចេកទេសត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង