×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកជិះកង់ Kaden Groves ឈ្នះដំណាក់កាលទី៤ កម្មវិធី Volta a Catalunya 2023

ការប្រណាំងកង់កម្មវិធី Volta a Catalunya 2023 បានបន្តឈានដល់ដំណាក់កាលទី៤ហើយ កាលពីម្សិលមិញ ដែលការប្រកួតធ្វើឡើងរវាងតំបន់ Llívia ទៅកាន់តំបន់ Sabadell ភាគខាងត្បូងប្រទេអេស្ប៉ាញ ចម្ងាយផ្លូវ ១៨៨គីឡូម៉ែត្រ។

ជាលទ្ធផលគឺ កីឡាករអូស្ត្រាលី Kaden Groves មកពីក្រុម Alpecin–Deceuninck ជាអ្នកទទួលបានជ័យជម្នះ ដោយរូបគេបានប្រើពេលអស់ ៤ម៉ោង ១៩នាទី និង៣៧វិនាទី។ កីឡាករបារាំង Bryan Coquard មកពីក្រុម Cofidis ទទួលបានចំណាត់ថ្នាក់លេខ២ ហើយកីឡាករនូវែលហ្សេឡង់ Corbin Strong មកពីក្រុម Israel–Premier Tech ទទួលបានចំណាត់ថ្នាក់លេខ៣។

ចំណែកឯ កីឡាករស្លូវេនី Primož Roglič នៅតែបន្តឈរកំពូលតារាងពេលវេលាសរុបដដែល ដោយប្រើពេលអស់ ១៧ម៉ោង ១នាទី និង៥៤វិនាទី។

ការប្រកួតជាបន្តដំណាក់កាលទី៥ នឹងធ្វើឡើងនៅថ្ងៃនេះ ចាប់ពីតំបន់ Tortosa ទៅកាន់តំបន់ Lo Port ចម្ងាយផ្លូវ ១៧៦,៥ គីឡូម៉ែត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង