×

ពិតជាលឿនមែន ធ្មេចបើកៗសល់តែជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ ទឹម វត្តី បានឃើញមុខកូនហើយ

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញ ទឹម វត្តី បានប្រកាសដំណឹងមានផ្ទៃពោះឱ្យអ្នកគាំទ្របានដឹងកាលពីថ្ងៃទី០៣ ខែមីនា នេះទាំងពោះបានខ្ទាតធំជិតគ្រប់ខែទៅហើយ គិតមកទល់ពេលនេះគឺនៅសល់តែជាង១សប្តាហ៍ទៀតប៉ុណ្ណោះតារាស្រីរូបនេះនឹងបានឃើញមុខកូនដំបូងរបស់នាងហើយ។

អំឡុងពេលពពោះនេះ ទឹម វត្តី នៅតែស្រស់ស្អាត និងមានសុខភាពល្អទាំងម្តាយទាំងកូនដែលក្នុងនោះដែរនាងក៏បានអរគុណដល់កូនក្នុងផ្ទៃមិនធ្វើទុក្ខឱ្យចាញ់ដែលអាចឱ្យនាងប្រកបការងារផ្សេងៗបានយ៉ាងរលូន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម៉ាក់សម័យថ្មីរូបនេះបានថតរូបពេលពពោះជាច្រើន ថែមទាំងរាំដាក់តិកតុកបង្ហាញពោះធំដើម្បីទុកជាអនុស្សាវរីយ៍ល្អមួយអំលុងពេលពរពោះកូនដំបូងនេះ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីប្រកាសដំណឹងពពោះហើយអ្នកគាំទ្រជាច្រើនបាននាំគ្នាត្រេកអរជំនួសតារាស្រីរូបនេះជាខ្លាំងដោយម្នាក់ៗនាំគ្នាចូលរួមអបអរសាទរដល់នាងយ៉ាងច្រើនផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង