
ភ្នំពេញ៖ គណនី Nhoem Sokleng កំពុងធ្វើឱ្យបណ្តាអ្នកនិយមលេងហ្វេសបុកចាប់អារម្មណ៍ដោយសារស្វាមីដែលមានឋានៈជាអនុសេនីយ៍ទោមន្ត្រីនៃក្រសួងមហាផ្ទៃប្រើអំពើហិង្សាគំរាមកំហែងបាញ់សម្លាប់ ថែមទាំងវាយដំរហូតដល់នាងរលូតកូនទៀតផង។

យោងតាមគណនីខាងលើបានឱ្យដឹងថា អនុសេនីយ៍ទោរូបនោះមានឈ្មោះ ជា ប៊ុនថេង បានប្រើប្រាស់អំពើហិង្សា និងថែមទាំងវាយមិត្តភក្តិរបស់នាងដែលជាភេទទី៣រហូតបែកក្បាលហូរឈាមយ៉ាងសស្រាក់ដេរអស់ ៨ថ្នេរ ប៉ុន្តែរូបគេហាក់មិនឈឺចាប់ និងស្តាយក្រោយចំពោះទង្វើរបស់ខ្លួនបានប្រព្រឹត្តិឡើយ។
រូបភាព និងវីដេអូជាច្រើនបានចែករំលែកឡើងលើហ្វេសបុកដែលធ្វើឱ្យមហាជនជាច្រើនកំពុងខឹងសម្បារដល់មន្ត្រីរូបនោះជាខ្លាំង ទោះជាយ៉ាងណាមកទល់ពេលនេះមិនទាន់មានចំណាត់ការណាមួយចំពោះបញ្ហានេះឡើយ៕

