×

បម្រុងនឹងទទួលបានពាក្យបណ្តឹងទៅហើយ YouTuber ម្នាក់ផុសវីដេអូថា Hyun Bin វក់នឹងល្បែងរហូតជាប់បំណុលវ័ណ្តក

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៥ ខែមីនា Youtuber ម្នាក់បានផុសវីដេអូមួយថា Ye Pin កំពុងរៀបចំឯកសារប្តឹងលែងលះ Hyun Bin ខែក្រោយដោយសារលោកវក់នឹងល្បែង និងជំពាក់បំណុលជុំទិសដែលវីដេអូមួយនោះមានអ្នកចូលទស្សនារហូតដល់ ៣៩៤ពាន់ដង។

បន្ទាប់ពីពាក្យចចាមអារ៉ាមមួយនេះបានផ្ទុះឡើងភ្លាម ភ្នាក់ងារនៃផលិតកម្ម VAST បានចេញមកនិយាយថា “ថ្មីៗនេះមានព័ត៌មានក្លែងក្លាយមួយបានចែករំលែកឡើងនៅយូធូប ហើយក្រុមការងារក៏បានធ្វើការស្នើឱ្យលុបវីដេអូនោះចេញហើយដែរ”។

ភ្នាក់ងាររបស់ Hyun Bin បានបន្ថែមថា ពួកគេបាន Report Channel និងបច្ចុប្បន្នកំពុងតាមដានស្ថានភាពហើយក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសណាដែលបង្កើតពាក្យចចាមអារ៉ាមប្រសិនបើចាំបាច់។ សរុបសេចក្តីមក ទាំងព័ត៌មានចចាមអារ៉ាមរឿងងប់ងុលនឹងល្បែង និងរឿងលែងលះគឺជាព័ត៌មានមិនពិត។

គួរបញ្ជាក់ដែរថា បន្ទាប់ពីបដិសេធពាក្យចចាមអារ៉ាម និងប្រកាសនឹងចាត់វិធានការតាមផ្លូវច្បាប់ហើយនោះ វីដេអូដែលបានចែកចាយវីដេអូនោះឡើងត្រូវបានលុបចោលរួចរាល់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង