×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្យាករណ៍៖ក្រូអាតប៉ះវែលស៍ វគ្គជម្រុះEuro2024 ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅCTN និង Page “CBS Sports”រាត្រីនេះ

ក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ នឹងគ្មានខ្សែប្រយុទ្ធ Gareth Bale ដែលបានចូលនិវត្តន៍ នៅពេលដែលពួកគេធ្វើដំណើរទៅសួរសុខទុក្ខក្រុមចំណាត់ថ្នាក់លេខ៣ World Cup ក្រូអាត ក្នុងការប្រកួតវគ្គជម្រុះ Euro 2024 ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” វេលាម៉ោង ២:៣៥ នាទីរំលងអធ្រាត្រយប់នេះ។

ក្រូអាត និងវែលស៍ ស្ថិតក្នុងពូល D ជាមួយតួកគី អាមេនី និងឡាតវី។ វត្តមានរបស់កីឡាករជើងចាស់ Luka Modric និង Ivan Perisic នៅតែមានសម្រាប់ក្រុមក្រូអាត ប៉ុន្តែ Dejan Lovren បានប្រកាសពីការចូលនិវត្តន៍ដូចជា Bale ក្រោយ World Cup ផងដែរ។

អវត្តមានរបស់ Lovren នឹងផ្ដល់ឱកាសសម្រាប់ Josip Sutalo សម្រាប់តំណែងនៅតំបន់ការពារកណ្តាលជាមួយនឹង Josko Gvardiol ។ សមាជិក១១នាក់ភាគច្រើនរបស់ក្រុមក្រូអាតដែលលេង World Cup នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់នឹងអាហ្សង់ទីន ត្រូវបានរំពឹងថានឹងអាចចាប់ផ្តើមក្នុងការប្រកួតនេះ។

Wayne Hennessey និង Ben Davies បានដកខ្លួនចេញពីក្រុមវែលស៍។ វែលស៍អាចនឹងប្រើប្រាស់ទម្រង់បម្រើ ៥ ។ ហើយ Daniel James ទំនងជានឹងចាប់ដៃគូជាមួយ Kieffer Moore ប៉ុន្តែ Brennan Johnson ត្រូវបានបញ្ជាក់ថាមានរបួស។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺក្រូអាតបានយកឈ្នះ ៤ដង និងស្មើ១ដង។ ក្រូអាតស៊ុតបញ្ចូលទីមិនលើសពី២គ្រាប់ឡើយ ក្នុងជ័យជម្នះទាំងនោះ។ ការប្រកួតចុងក្រោយស្មើគ្នា ១-១ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ក្រូអាតដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Livakovic; Juranovic, Sutalo, Gvardiol, Sosa; Modric, Brozovic, Kovacic; Vlasic, Kramaric, Perisic

នេះអាចជាជម្រើស១១នាក់ដំបូងរបស់វែលស៍ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

Ward; Mepham, Rodon, Cabango; Roberts, Ramsey, Ampadu, Wilson, Williams; James, Moore

ការទស្សន៍ទាយលទ្ធផលរបស់ CBS Sports សម្រាប់ការប្រកួតនេះគឺ៖ ក្រូអាត ១-០ វែលស៍ ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង