×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស៊ីហ្គេមឆ្នាំ២០២៣៖ការរត់ភ្លើងគប់បន្តចាប់ផ្តើមនៅទីក្រុងតាកាយតាយ ក្រោមការសាទរពីប្រជាជន និងរដ្ឋាភិបាលហ្វីលីពីន

ភ្នំពេញ-ម៉ានីល៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីន នាព្រឹកព្រលឹម ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមការសាទរពីរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក និងប្រជាជនហ្វីលីពីន។ នេះបើយោងតាម CAMSOC។

ពិធីដែលបានធ្វើឡើងនៅវេលាម៉ោង ៧ព្រឹក (ត្រូវនឹងម៉ោង ៦ព្រឹកនៅកម្ពុជា) មានការអញ្ជើញចូលរួមដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, លោក ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC), លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងលោក លោកស្រីជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណៈរដ្ឋហ្វីលីពីន និងទាំងភ្ញៀវកិត្តិយសជាច្រើន។

ក្នុងឱកាសនោះផងដែរ បេសកជនពិសេសតំណាង CAMSOC លោក ហោ សារុន បានសម្ដែងក្តីរីករាយ ដែលបានចូលរួមក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡាកម្ពុជាឆ្នាំ២០២៣ នៅទីក្រុងតាកាយតាយ នៃសាធារណរដ្ឋហ្វីលីពីន។ លោកក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីន ជាពិសេស គណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងរដ្ឋបាលក្រុងតាកាយតាយ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់បែបនេះឡើង។

សូមជម្រាបថា ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣គីឡូម៉ែត្រ ហើយអត្តពលិកហ្វីលីពីនល្បីជាច្រើនបានចូលរួម ជាមួយនឹងការបណ្ដាក់គ្នារត់ ចំនួន ១៥ទីតាំង តាមការរៀបចំយ៉ាងល្អប្រសើរ៕

    

អត្ថបទ៖ វឿន សាវុធ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង