
ថៃ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅតារាសម្តែងល្បីឈ្មោះ Patriciagood បានប្រកាសដំណឹងដែលខ្លួនកំពុងពពោះកូនក្នុងផ្ទៃទៅតាមផែនការដែលនាងធ្លាប់ប្រាប់អ្នកគាំទ្រឱ្យដឹងថានាងនឹងយកកូនភ្លាមបន្ទាប់ពីរៀបការរួច។

ជាក់ស្តែងមកទល់ពេលនេះពោះរបស់តារាសម្តែងរូបនេះកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែនៅពេលត្រូវអ្នកគាំទ្រសួរពីភេទកូនក្នុងផ្ទៃ Pat បានឱ្យដឹងថា នាងនឹងបង្ហាញនៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ។
បើទោះជាកំពុងមានទម្ងន់ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងនឹងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ជាពិសេសស្បែកភ្លឺថ្លាគ្មានប្រែប្រួលបន្តិចឡើយ ខណៈស្ត្រីពពោះភាគច្រើនតែងប្រឈមនឹងបញ្ហាជាច្រើនដែលធ្វើឱ្យរូបសម្រស់ធ្លាក់ចុះយ៉ាងគំហុក។
គួរបញ្ជាក់ដែរថា Pat បានរៀបការជាផ្លូវការជាមួយសេដ្ឋី Notevises កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានការចូលរួមយ៉ាងអ៊ឹកធឹកពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនផងដែរ៕

