×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កម្ពុជា បញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធី Merlion Cup នៅសិង្ហបុរី

កីឡាករ និងមន្ត្រីបច្ចេកទេសរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំបានចាកចេញពីប្រទេសសិង្ហបុរី មកកាន់រាជធានីភ្នំពេញវិញ ក្រោយបញ្ចប់យុទ្ធនាការនៃការប្រកួតពានរង្វាន់ Merlion Cup 2023 ដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ។

លទ្ធផលនេះ គឺបន្ទាប់ពីកម្ពុជាបានយកឈ្នះក្រុមការពារតំណែងជើងឯកសិង្ហបុរី ដោយលទ្ធផល ២-១ កាលពីថ្ងៃទី២៦ ខែមីនា ទោះបីជាក្រុមគោព្រៃទទួលរងបរាជ័យកាលពីប្រកួតទីមួយទល់នឹងក្រុមម៉ាឡេស៊ី ដែលបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Merlion Cup 2023 ដោយយកឈ្នះក្រុមជម្រើសកោះហុងកុងដោយលទ្ធផល២-១ក៏ដោយ។

ជារួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជាអាចបំប៉ោងសំណាញ់ទីរបស់គូប្រកួតបាន ៤ គ្រាប់ និងរបូត ៥គ្រាប់។ លោក Keisuke Honda បានទទួលស្គាល់ថា ការប្រកួតទីមួយ ដែលចាញ់ម៉ាឡេស៊ី ៤-២ គឺកម្ពុជាខ្សោយនៅតំបន់ការពារ ហើយលោកបានពង្រឹងចំណុចខ្វះខាតនេះក្នុងជ័យជម្នះទៅលើសិង្ហបុរីផងដែរ។

សូមជម្រាបថា នៅសល់ជាង ១ខែទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលមានប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ចូលរួមប្រកួតប្រជែងដណ្ដើមមេដាយ។ ការប្រកួតវិញ្ញាសាបាល់ទាត់បុរសនឹងចាប់ផ្ដើមនៅថ្ងៃទី២៩ ខែមេសាតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង