×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្យាករណ៍៖អៀរឡង់ប៉ះបារាំង វគ្គជម្រុះEuro2024 ផ្សាយបន្តផ្ទាល់នៅCTNនិងPage “CBS Sports”យប់នេះ

បន្ទាប់ពីយកឈ្នះហូឡង់យ៉ាងចាស់ដៃ ក្រុមមានគកបារាំង នឹងធ្វើដំណើរទៅជួបក្រុមអៀរឡង់ នៅទីក្រុង Dublin សម្រាប់ការប្រកួតទីពីរ ពូល B វគ្គជម្រុះ Euro 2024 របស់ពួកគេ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង FB Page “CBS Sports” តែមួយគត់ ចាប់ពីម៉ោង ១:៣៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។

បារាំង ដែលជាជើងឯករងពានរង្វាន់ World Cup 2022 បានស៊ុតបញ្ចូលទីចំនួន ៤ គ្រាប់ទៅលើហូឡង់ ខណៈប្រធានក្រុមថ្មីរបស់ពួកគេពោលគឺ Kylian Mbappe បានទាត់ចូលពីរគ្រាប់ក្នុងការប្រកួតទល់នឹងក្រុមពណ៌ទឹកក្រូច។

អៀរឡង់ ដែលលេងប្រកួតដំបូងរបស់ពួកគេនៅយប់នេះ បានទទួលជ័យជម្នះក្នុងការប្រកួតមិត្តភាពលើក្រុម Latvia ដោយលទ្ធផល ៣-២ ដោយខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson របស់ពួកគេ បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួន។

ខ្សែការពារស្តាំ Seamus Coleman របស់អៀរឡង់ បានអវត្តមានដោយសារបញ្ហារបួស ប៉ុន្តែគេរំពឹងថាកីឡាករនេះប្រហែលជាអង្គុយនៅកៅអីបម្រុងនៅយប់នេះ។

ចំណែកបារាំង មិនមានការព្រួយបារម្ភពីកីឡាកររបួសសម្រាប់អ្នកចាត់ការ Didier Deschamps នោះទេ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺអៀរឡង់ឈ្នះតែម្ដងគត់ និងចាញ់៤ដង។ នៅក្នុងប្រកួតចុងក្រោយបំផុត បារាំងបានយកឈ្នះដោយលទ្ធផល ២-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់អៀរឡង់ ដែលអាចប្រើប្រាស់ទម្រង់ ៣-៥-២ ៖

Bazunu; Egan, Collins, O’Shea; Doherty, Cullen, Molumby, Knight, O’Dowda; Ferguson, Obafemi

នេះអាចជាជម្រើស១១នាក់ដំបូងរបស់បារាំង ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

Maignan; Pavard, Konate, Upamecano, Theo; Tchouameni, Camavinga; Coman, Griezmann, Mbappe; Kolo Muani

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់លទ្ធផលគូនេះ គឺ៖ អៀរឡង់ ០-៣ បារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង