ភ្នំពេញ៖ ថ្ងៃដែលតារាបង្ហាញម៉ូត ទឹម រដ្ឋា រង់ចាំអស់រយៈពេល ៩ខែ១០ថ្ងៃទីបំផុតបានមកដល់ហើយដោយតារាស្រីរូបនេះបានផ្តល់កំណើតកូនដំបូងនៅព្រឹកម៉ោង ៧ ថ្ងៃទី២៧ ខែមីនា នេះ។
មិនត្រឹមតែមានមុខមាត់គួរឱ្យខ្នាញ់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែឈ្មោះក៏ពិរោះដោយនាង និងស្វាមីបានដាក់ឈ្មោះឱ្យកូនស្រីតូចរបស់ពួកគេថា Haylie Apsara Antonio ហៅ អូនភ្លៀង។
ដោយសារតែជាតារាដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេស ទឹម រដ្ឋា ត្រូវបានសិល្បករក៏ដូចជាអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរដែលនាងបានក្លាយជាម្តាយដូចបំណងផងដែរ៕