×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mbappe ដាក់គោលដៅបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់អតីតវីរបុរសក្រុមបារាំង Michel Platini

Kylian Mbappe បាននិយាយថា ខ្លួននឹងបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Michel Platini មុនពេលក្រុមបារាំង ប្រកួតជាមួយ សាធារណរដ្ឋអៀរឡង់ក្នុងវគ្គជម្រុះ Euro 2024 ដែលនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និង Page “CBS Sports” ចាប់ពីម៉ោង១:៣៥នាទីរំលងអធ្រាត្រយប់នេះ។

តារាបាល់ទាត់វ័យ ២៤ឆ្នាំរូបនេះ នឹងធ្វើជាប្រធានក្រុមបារាំង នៅក្នុងការប្រកួតនាទីក្រុង Dublin ។ រូបគេបានស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការយកឈ្នះហូឡង់ ដោយលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍។

ឥឡូវនេះ Mbappe បានស៊ុតបញ្ចូលទីបាន ៣៨ គ្រាប់ តិចជាងលោក Platini តែ៣គ្រាប់ប៉ុណ្ណោះ។ ប៉ុន្តែនៅតែតិចជាងកំណត់ត្រារបស់ Olivier Giroud ដែលរកបាន ៥៣ គ្រាប់សម្រាប់ក្រុមមាន់គកបារាំង។

Mbappe បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ “សម្រាប់ខ្ញុំ វាជាកិត្តិយសដែលបានស្ថិតក្នុងដំណាក់កាលនេះ។ នោះជាគោលដៅបន្ទាប់របស់ខ្ញុំ ហើយខ្ញុំនឹងបន្តទៅមុខ វាប្រហែលជាថ្ងៃស្អែក ឬនៅប្រកួតក្រោយៗ។ ជាក់ស្តែង Michel Platini គឺជាវីរបុរសរបស់បារាំង ប៉ុន្តែខ្ញុំនឹងឆ្លងកាត់ចំណុចនោះនៅពេលណាមួយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង