×

លេងៗកូនពៅប្រចាំក្រុម BLACKPINK ចូលវ័យ ២៦ឆ្នាំបាត់

កូរ៉េខាងត្បូង៖ ទើបប្រលូកសិល្បៈ និងក្លាយជាសមាជិកក្រុម BLACKPINK ថ្ងៃមុនសោះពេលនេះកូនពៅប្រចាំក្រុម BLACKPINK Lalisa ចូលវ័យ ២៦ឆ្នាំហើយនៅថ្ងៃទី២៧ ខែមីនា នេះ។ មិនបង្អង់យូរសមាជិក ៣រូបទៀតនាំគ្នាផុស Story ជូនពរថ្ងៃកំណើត Lisa ភ្លាមបើទោះជាម្នាក់ៗមមាញឹកជាមួយនឹងការងារប៉ុណ្ណាក៏ដោយ។

គួរបញ្ជាក់ផងដែរថា ខួបកំណើត Lisa ឆ្នាំនេះអ្នកគាំទ្រនៅហ្វីលីពីនបាននាំគ្នាពញាក់អារម្មណ៍ក្រុម BLACKPINK ទាំងមូលអំលុងពេលការប្រគំតន្ត្រី Born Pink នៅហ្វីលីពីនជាមួយភ្លើង ៤ពណ៌តំណាងឱ្យសមាជិកទាំង៤ដោយ ពណ៌លឿនតំណាងឱ្យ Lisa ពណ៌ក្រហមតំណាងឱ្យ Jisoo ពណ៌ផ្ទៃមេឃតំណាងឱ្យ Jennie និងពណ៌សតំណាងឱ្យ Rose ដែលពន្លឺភ្លឺទាំង៤ពណ៌បានចែងចាំងនៅលើឆាកថែមទាំងមាននំខេកដ៏ធំសម្រាប់អបអរថ្ងៃកំណើតរបស់ Lisa ឆ្នាំនេះ។

នេះជាពេលវេលាធ្វើឱ្យ Lisa ញញឹមបិតមាត់មិនជិត និងជាពេលវេលាគួរឱ្យចងចាំបំផុតសម្រាប់ខួបកំណើតឆ្នាំនេះរបស់នាងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង