×

រឿងរ៉ាវ Kendall Jenner ប្រើល្បិចបំបែក Selena Gomez ទៅក្រៅប្រទេសដើម្បីឱ្យ Hailey មានពេលវេលាជាមួយ Justin នៅតែជាប្រធានបទដែលមហាជនខ្សឹបខ្សាវ

អាមេរិក៖ រំឭកទៅកាលពីឆ្នាំ២០១៥ តារាល្បីៗជាច្រើនរូបបាននាំគ្នាធ្វើដំណើរទៅប្រទេសឌូបៃដើម្បីប្រារព្ធពិធីជបលៀងឆ្លងឆ្នាំដែលក្នុងនោះមានវត្តមានដូចជា Selena Gomez, Kendall Jenner, Gigi Hadid, Shay Mitchell រួមទាំងសិល្បករល្បីៗជាច្រើនទៀតផងដែរ។

ប៉ុន្តែចំណុចដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺខណៈពេលដែល Selena កំពុងនៅឌូបៃនោះ Justin Bieber ក៏បានចំណាយពេលវេលាជាមួយ Hailey Baldwin ដែលនេះជាចំណុចមួយធ្វើឱ្យមហាជនសន្មត់ថា Kendall Jenner ដែលជាមិត្តសម្លាញ់របស់ Hailey រួមគំនិតគ្នារៀបចំគម្រោងបំបែក Selena ពី Justin ដើម្បីឱ្យ Hailey មានឱកាសបាននៅជាមួយ Justin។

ព័ស្តុតាងដែលធ្វើឱ្យគ្រប់គ្នាធ្វើការសន្មតបែបនេះដោយសាររូបភាពមួយចំនួនរបស់ Justin បានចំណាយពេលនៅជាមួយ Hailey ខណៈពេលដែល Selena កំពុងនៅឌូបៃជាមួយសិល្បករឯទៀត។ ចាប់ពីពេលនោះមក អតីតគូស្នេហ៍មួយគូនេះក៏មានបញ្ហារកាំរកូសប៉ុន្តែពួកគេនៅតែព្យាយាមត្រលប់មកជួបជុំគ្នាវិញរហូតដល់ខែមីនា ឆ្នាំ២០១៨ តារាចម្រៀងល្បីឈ្មោះទាំង២នេះបានសម្រេចចិត្តចែកផ្លូវគ្នាជាផ្លូវការ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៨ ដដែលនៅខែកញ្ញា Justin និង Hailey បានចុះឈ្មោះរៀបការ និងបានប្រារព្ធកម្មវិធីរបស់ពួកគេនៅខែវិច្ឆិកា ឆ្នាំ២០១៨ ដោយតារាប្រុសរូបនេះធ្លាប់និយាយនៅក្នុងបទសម្ភាសមួយថា “លោកស្មានតែការរៀបការអាចធ្វើឱ្យគ្រប់យ៉ាងប្រសើរឡើង”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង