×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ព្យាករណ៍៖ស្កុតឡែនប៉ះអេស្ប៉ាញ វគ្គជម្រុះEuro2024 ផ្សាយបន្តផ្ទាល់នៅCTNនិងផេក “CBS Sports” យប់នេះ

បន្ទាប់ពីទទួលជ័យជម្នះ៣-០ដូចគ្នាក្នុងការប្រកួតបើកឆាករៀងៗខ្លួន ស្កុតឡែននិងអេស្ប៉ាញ នឹងត្រូវជួបគ្នាក្នុងការប្រកួតទីពីរ ក្នុងពូល A វគ្គជម្រុះ Euro 2024 នៅកីឡដ្ឋានHampden Park ទីក្រុង Glasgow ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN និង Page “CBS Sports” តែមួយគត់ ចាប់ពីម៉ោង ១:៤៥ នាទីរំលងអធ្រាត្រយប់នេះតទៅ។

ស្កុតឡែន បានយកឈ្នះក្រុមជម្រើសជាតិសាយព្រឹស ដោយមានការរួមចំណែកពីខ្សែបម្រើ Scott McTominay របស់ក្លិប Manchester United ខណៈអេស្ប៉ាញបានយកឈ្នះន័រវែស ដែលមិនមាន Erling Haaland របស់ Manchester City ដោយសាររបួស។ ដូច្នេះក្រុមទាំងពីរមាន ៣ពិន្ទុ និងមានគ្រាប់បាល់ស្មើគ្នា ក្នុងពូល A ។

Che Adams និង Anthony Ralston បានដកខ្លួនចេញពីក្រុមស្កុតឡែនដោយសាររបួស ដោយខ្សែប្រយុទ្ធ Lawrence Shankland ត្រូវបានកោះហៅជំនួសវិញ។

អេស្ប៉ាញដែលដឹកនាំដោយលោក Luis de la Fuente អាចនឹងមានផ្លាស់ប្តូរមួយចំនួន ដោយខ្សែបម្រើ Dani Ceballos ទំនងជាមានឱកាសចូលលេង។ Joselu បានប្ដូរចូលដើម្បីរកគ្រាប់បាល់បានពីរគ្រាប់នៅចុងម៉ោង ក្នុងជ័យជម្នះលើន័រវែស ខណៈប្រធានក្រុមថ្មី Alvaro Morata ទំនងជានឹងរក្សាកៅអីសម្រាប់ជម្រើស១១នាក់ដំបូងនៅក្នុងតំបន់ប្រយុទ្ធ។

ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយ គឺស្កុតឡែនមិនធ្លាប់ស្គាល់ពាក្យថាឈ្នះអេស្ប៉ាញឡើយ ក្នុងនោះចាញ់៣ដង និងស្មើ២ដង។ ប្រកួតចុងក្រោយ ចាញ់ដោយលទ្ធផល ៣-១ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ស្កុតឡែន ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១ ៖

Gunn; Hanley, Porteous, Tierney; Hickey, McGregor, McTominay, Robertson; McGinn, Christie; Dykes

នេះអាចជាជម្រើស១១នាក់ដំបូងរបស់អេស្ប៉ាញ ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Arrizabalaga; Porro, Nacho, Laporte, Balde; Merino, Rodri, Ceballos; Olmo, Morata, Gavi

ការព្យាករលទ្ធផលរបស់ CBS Sports សម្រាប់គូនេះ គឺ៖ ស្កុតឡែន ០-១ អេស្ប៉ាញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង