
ស្នាមញញឹមទាក់ទាញប្រកបដោយមន្តស្នេហ៍ អមជាមួយទឹកដមសំឡេងដ៏ស្រទន់របស់តារាកិត្តិយសរបស់យើង នឹងត្រូវបង្ហាញជូនទស្សនិកជននៅរាត្រីពោរពេញដោយភាពអត្ថន័យ និងភាពសប្បាយរីករាយក្នុងកម្មវិធី “Anchor សំណើចតាមភូមិ” នាថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ពុកម៉ែបងប្អូន នឹងបានជួបជាមួយកញ្ញា ម៉ៃយ៉ា នៅលើឆាកប្រគំតន្ត្រីនៃកម្មវិធី “Anchor សំណើចតាមភូមិ”។ កញ្ញា ម៉ៃយ៉ា បានត្រៀមបទចម្រៀងមួយបទដើម្បីច្រៀងជូនទស្សនិកជនបានសណ្ដាប់ ប៉ុន្តែសុំលាក់ទុកសិន។ ក្នុងរាត្រីដ៏ពិសេសនេះដែរ កម្មវិធីក៏នឹងមានការលេងល្បែងកម្សាន្ត ឈ្មោះថា “ខ្យល់មហិទ្ធិឫទ្ធិ” ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ពីកម្មវិធី និងក្រុមកំប្លែងដែលនឹងសម្ដែងរបស់រឿងដែលមានចំណងជើងថា “អស់លក្ខណ៍”។
ចង់ដឹងថាកញ្ញា ម៉ៃយ៉ា មានបទចម្រៀងអ្វីដើម្បីបកស្រាយជូនបងប្អូន កុំភ្លេចរង់ចាំទស្សនាកម្មវិធី “Anchor សំណើចតាមភូមិ” ដែលនឹងផ្ដល់ជូននូវផ្ទាំងទស្សនីយភាពរីករាយពីភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅលើកញ្ចក់ទូរទស្សន៍ និងហ្វេសប៊ុកផេក CTN នាថ្ងៃសៅរ៍ ទី០១ ខែមេសា ចាប់ពីម៉ោង ៨ យប់តទៅ។

សូមអរគុណដល់ស្រាបៀរ Anchor និង Anchor WHITE ដែលជាអ្នកឧបត្ថម្ភផ្ដាច់មុខក្នុងកម្មវិធីនេះ។ ស្រាបៀរ Anchor មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរអាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធន៍៩០ឆ្នាំ។ ស្រាបៀរ អាន់ឆ័រ ផលិតឡើងសម្រាប់ពេលវេលាជួបជុំរីករាយ។
ស្រាបៀរ Anchor WHITE ផលិតឡើងយ៉ាងពិសេសពីអង្ករខេត្តបាត់ដំបង ផ្ដល់នូវរសជាតិកាន់តែស្រាលស្រទន់ ជាមួយកម្រិតជាតិអាល់កុល 4.5% ងាយស្រួលពិសា ស័ក្តិសមឥតខ្ចោះជាមួយអាហារ គ្រប់មុខ៕





